ខណ្ឌដូនពេញ:

 

នាព្រឹកថ្ងៃចន្ទទី១៥ខែមិថុនាឆ្នាំ២០២៦

ក្រោមការចង្អុរបង្ហាញពីលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ទៅលើការទប់ស្កាត់រាល់បទល្មើសល្បែងស៊ីសង គ្រប់ប្រភេទ ដែលនៅក្នុងមូលដ្ឋានទូទាំង ភូមិសង្កាត់

 

 

ជាក់ស្តែង :នាព្រឹក ថ្ងៃចន្ទទី១៥ ខែមិថុនាឆ្នាំ២០២៦

លោកស្រី ម៉ៅ ពុទ្ធពិសី ក្រុមប្រឹក្សានៃរដ្ឋបាលសង្កាត់ស្រះចក ព្រមទាំងលោក អនុភូមិ សុខ ស៊ីណេត កម្លាំងបងៗប្រជាការពារ បានចុះត្រួតពិនិត្យនៅ ទីតាំងផ្ទះដែលមានលក្ខណៈសង្ស័យមួយចំនួន ដែលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនសារព័ត៌មាន រាយការណ៍មក។

 

ជាលទ្ធផលក្រោយពីចុះពិនិត្យតាមភាពជាក់ស្តែង នៅទីតាំងខាងលើនេះ ពុំមានបទល្មើសល្បែងស៊ីសងនោះទេ។

ជាចុងក្រោយនេះ ក្នុងនាមរដ្ឋបាលខណ្ឌដូនពេញ លោកបានសអរគុណដល់ បងប្អូនប្រជាពលរដ្ឋក៏ដូចជាបងប្អូនសារព័ត៌មានទាំងអស់ ដែលបានជួយផ្តល់ ពត៍មានមកកាន់អជ្ញាធររបស់លោក ដើម្បីមានវិធានការ ឈានទៅរកការចុះបង្ក្រាប បានទាន់ពេលវេលា។

ព័ត៌មានដែលជាប់ទាក់ទង
សូមស្វាគមន៍មកកាន់គេហទំព័ររបស់សនរ៉ុនធីវីញូ! ព័ត៌មានថ្មីៗនឹងបង្ហាញនៅទីនេះទំនាក់ទំនងការផ្សាយពាណិជ្ជកម្មព័ត៌មានផ្សេងៗ​012 212 215/086 628 937