សកម្មភាពរត់ពន្ធ និងការដឹកជញ្ជូនទំនិញគេចពន្ធឆ្លងដែនខុសច្បាប់ពីប្រទេសកម្ពុជាទៅកាន់វៀតណាម ដែលស្ថិតនៅចំចំណុចប៉ុស្តិ៍ នគរបាលក្រវ៉ាត់ព្រំដែនគោក ទូលស្ដី កំពុងបង្កឱ្យមានការរិះគន់ និងការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងសាធារណជន ដែលទាមទារឱ្យមានចំណាត់ការនៃច្បាប់។

តាមប្រភពព័ត៌មាន និងការសង្កេតជាក់ស្តែងនៅតាមខ្សែបន្ទាត់ព្រំដែន គេសង្កេតឃើញមានមុខទំនិញគេចពន្ធមួយចំនួន ដូចជាបារីបរទេស និងស្ករស ជាដើម ត្រូវបានក្រុមឈ្នួញធ្វើការប្រមូលទិញ រក្សាទុក និងដឹកជញ្ជូនឆ្លងដែនទៅកាន់ប្រទេសវៀតណាម ដោយប្រើប្រាស់មធ្យោបាយកាណូតតាមផ្លូវទឹក និងរថយន្តធុនធំតាមផ្លូវគោក។ សកម្មភាពនេះជារឿយៗត្រូវបានធ្វើឡើងតាមច្រករបៀង ឬតំបន់ព្រំដែនមួយចំនួន ដែលបង្កឱ្យមានការសង្ស័យពីការធូររលុង ឬកង្វះតម្លាភាពក្នុងការត្រួតពិនិត្យពីសំណាក់អាជ្ញាធរឈរជើងនៅតំបន់នោះ។ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានក្នុងស្រុកបានសម្ដែងការរិះគន់ចំៗថា ការហូរចេញនូវទំនិញគេចពន្ធទាំងនេះ មិនត្រឹមតែជះឥទ្ធិពលអវិជ្ជមានដល់សណ្តាប់ធ្នាប់តាមព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការបាត់បង់ចំណូលពន្ធជាតិ និងប៉ះពាល់ដល់ស្ថិរភាពអាជីវកម្មស្របច្បាប់ផងដែរ។ចំពោះមុខបញ្ហានេះ សាធារណជនបានលើកឡើងនូវសំណូមពរយ៉ាងទទូច សូមឱ្យថ្នាក់ដឹកនាំ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងកងកម្លាំងការពារព្រំដែន បង្កើនវិធានការក្តៅក្នុងការរឹតបន្តឹង ដើរល្បាត និងចុះបង្ក្រាបរាល់បទល្មើសរត់ពន្ធទាំងនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ ការបង្កើនតម្លាភាព និងគណនេយ្យភាពរបស់មន្ត្រីអនុវត្តច្បាប់នៅតាមច្រកព្រំដែន គឺជាកត្តាចាំបាច់បំផុតដើម្បីលុបបំបាត់ការរិះគន់ និងការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ។

ព័ត៌មានដែលជាប់ទាក់ទង
សូមស្វាគមន៍មកកាន់គេហទំព័ររបស់សនរ៉ុនធីវីញូ! ព័ត៌មានថ្មីៗនឹងបង្ហាញនៅទីនេះទំនាក់ទំនងការផ្សាយពាណិជ្ជកម្មព័ត៌មានផ្សេងៗ​012 212 215