ខេត្តសៀមរាប៖ សកម្មភាពគ្រឿងចក្រធុនធ្ងន់ដែលកំពុងបន្តកាយដីភ្នំនៅតំបន់ភ្នំតាពូង និងភ្នំខ្ទុម ស្ថិតក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង កំពុងក្លាយជាប្រធានបទក្តៅ និងបង្កើតជាក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងសង្គមស៊ីវិលនានា ព្រមទាំងសមាគមក្នុងស្រុក និងបណ្ដាញផ្សព្វផ្សាយសារព័ត៌មានជាច្រើនអង្គភាពផងដែរ

 

មហាជននិងសង្គមស៊ីវិល អំពាវនាវឱ្យពិនិត្យក្រុមហ៊ុនរុករករ៉ែមួយ ក្រោយសង្ស័យធ្វើអាជីវកម្មមិនប្រក្រតី និងបំផ្លាញព្រៃភ្នំ ! ស្ថិតក្នុងតំបន់ភ្នំតាពូង និងភ្នំខ្ទុម ស្ថិតក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង

ខេត្តសៀមរាប៖ សកម្មភាពគ្រឿងចក្រធុនធ្ងន់ដែលកំពុងបន្តកាយដីភ្នំនៅតំបន់ភ្នំតាពូង និងភ្នំខ្ទុម ស្ថិតក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង កំពុងក្លាយជាប្រធានបទក្តៅ និងបង្កើតជាក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងសង្គមស៊ីវិលនានា ព្រមទាំងសមាគមក្នុងស្រុក និងបណ្ដាញផ្សព្វផ្សាយសារព័ត៌មានជាច្រើនអង្គភាពផងដែរ។

យោងតាមប្រភពព័ត៌មាន បញ្ជាក់ថា: កាលពីខែមេសា ឆ្នាំ២០២៣ ក្រសួងរ៉ែ និងថាមពល បានចេញអាជ្ញាបណ្ណ ស្វែងរុករករ៉ែលោហៈ ឱ្យក្រុមហ៊ុន វ៉ាន់ អេកូថេក (BAN ECOTECH (CAMBODIA) CO., LTD) ដើម្បីធ្វើប្រតិបត្តិការនៅតំបន់ដាំក្រវ៉ាញ និងភ្នំខ្ទុម។ ទោះជាយ៉ាងណា របាយការណ៍ចុងក្រោយក្នុងឆ្នាំ២០២៦ នេះ បង្ហាញថា :ក្រុមហ៊ុនរងការសង្ស័យថា បានឆ្លៀតឱកាសធ្វើអាជីវកម្មខ្នាតធំ បំប្លែងពីការស្វែងរុករកធម្មតា ទៅជាការទាញយកផលរ៉ែហួសព្រំដែនច្បាប់កំណត់ ។ ជាងនេះទៅទៀត ក្នុងតំបន់ដដែលនេះ ក៏ធ្លាប់មានក្រុមហ៊ុនចិន ឈ្មោះ Meng Xin Hong Fa បន្តសកម្មភាពរបស់ខ្លួន បើទោះជាធ្លាប់ត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារបទល្មើសដឹកជញ្ជូនរ៉ែក៏ដោយ ។

បណ្ដាញសង្គម និងបងប្អូនពលរដ្ឋរស់នៅក្នុងភូមិអូរ បានរអ៊ូរទាំនិងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីបញ្ហាហុយដី (ប៉ះពាល់សួត, ផ្លូវដង្ហើម)
បង្កឡើងដោយរថយន្តដឹកជញ្ជូនរ៉ែដែលធ្វើចរាចរណ៍ទាំងយប់ទាំងថ្ងៃ ។ ប្រភពពីពលរដ្ឋបានចោទប្រកាន់ទៀតថា : មានការឈូសឆាយរំលោភយកដី (ភ្នំខ្ទុម) ប្រហែល ៣០ហិចតា ក្រោមរូបភាពអាជ្ញាបណ្ណរុករក ដែលទង្វើនេះកំពុងបំផ្លាញជម្រកសត្វព្រៃ និងព្រៃភ្នំយ៉ាងវិនាសសកម្ម។

ជុំវិញករណីនេះ មហាជន និងពលរដ្ឋក្នុងមូលដ្ឋាន រួមទាំងសង្គមស៊ីវិល អង្គការ, សមាគមនានា និងបណ្ដាញសារព័ត៌មានជាច្រើនអង្គភាពក្នុងស្រុក ក៏សំណូមពរយ៉ាងទទូចដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសក្រសួងរ៉ែនិងថាមពល រួមមាន ៖

– ឯកឧត្តម កែវ រតន រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមឯកឧត្តមចាត់មន្ត្រីជំនាញចុះអធិការកិច្ច ដោយកក្តីអនុគ្រោះ។

– ឯកឧត្តម ប្រាក់ សោភណ្ទ អភិបាលខេត្តសៀមរាប សូមមេត្តាចាត់មន្ត្រីជំនាញ ឬ មន្ទីរពាក់ព័ន្ធ ចុះពិនិត្យដោយសេចក្តីអនុគ្រោះផងទាន !។

– លោក ប៉ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ដែលចុះបញ្ជីដីធ្លីក្នុងឃុំខ្វាវ ឱ្យមានវិធានការពិនិត្យលើការរំលោភដីធ្លី។

– លោក ប៉ូ ម៉េងទ្រី អភិបាលនៃគណៈអភិបាលស្រុកជីក្រែង ដើម្បីជួយស្រាវជ្រាវ និងបំភ្លឺថា : តើក្រុមហ៊ុននេះមានអាជ្ញាបណ្ណស្របច្បាប់កម្រិតណា? ។

លោក ឡេង លាត ប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យប្រតិបត្តិការរបស់ក្រុមហ៊ុននេះឡើងវិញជាបន្ទាន់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មគ្មានអាជ្ញាបណ្ណ ឬអាជ្ញាបណ្ណហួសសុពលភាព ។

បញ្ជាក់ថា: អង្គភាពផ្សារព័ត៌មានយើងខ្ញុំក៏បានធ្វើការសាកសួរទៅដល់ លោកអភិបាលស្រុក ប៉ូ ម៉េងទ្រី ជីក្រែង លោកក៏បានជំរាបជូនមកវិញថា : ក្រុមហ៊ុនមានអាជ្ញាប័ណ្ណរុករករ៉ែលោហៈនៅតំបន់ឃុំខ្វល់ចំនួន 70.00 ហិចតា ។
និងបានបន្តសាកសួរទៅដល់លោក ឡេង លាត ប្រធានរ៉ែ និងថាមពលខេត្តសៀមរាប ដោយលោកប្រធានថា: ស្ដាប់អត់បាន! ប្រហែលជាលោកជាប់រវល់ !!!។

បណ្ដាញសារព័ត៌មានយើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ក៏ដូចជាការរាយការណ៍ និងជូនដំណឹងដល់ថ្នាក់ដឹកនាំខាងលើ តែប៉ុណ្ណោះ ! មិនមានចេតនាញុះញង់ឬដាក់ សម្ពោធដល់បុគ្គល ឬអង្គភាពណាមួយឡើយ ! នឹងរងចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ

ព័ត៌មានដែលជាប់ទាក់ទង
សូមស្វាគមន៍មកកាន់គេហទំព័ររបស់សនរ៉ុនធីវីញូ! ព័ត៌មានថ្មីៗនឹងបង្ហាញនៅទីនេះទំនាក់ទំនងការផ្សាយពាណិជ្ជកម្មព័ត៌មានផ្សេងៗ​012 212 215/086 628 937