ស្រុកមុខកំពូល៖ នាព្រឹកថ្ងៃសុក្រ ១១កើត ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលស្រុកមុខកំពូល បានរៀបចំកម្មវិធីសម្អាតបរិស្ថាន ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦

 

អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ សាមគ្គីដើម្បីទីក្រុងស្អាត

ស្រុកមុខកំពូល៖ នាព្រឹកថ្ងៃសុក្រ ១១កើត ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលស្រុកមុខកំពូល បានរៀបចំកម្មវិធីសម្អាតបរិស្ថាន ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣​ ឆ្នាំ២០២៦ ក្រោមប្រធានបទ សាមគ្គីដើម្បីទីក្រុងស្អាត ក្រោមអធិបតីភាពលោក យី យ៉េន អភិបាល នៃគណៈអភិបាលស្រុកមុខកំពូល នៅបរិវេណរង្វង់មូលគូទខ្យងស្ពានព្រែកតាមាក់ ត្រើយខាងលិច ក្នុងភូមិសាស្ត្រស្រុកមុខកំពូល។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធាន និងមន្រ្តីនៃរដ្ឋបាលស្រុក លោកគ្រូ អ្នកគ្រូ ស.ស.យ.ក កាយរិទ្ធ កាកបាទក្រហម និងសិស្សានុសិស្ស វិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក អភិបាលស្រុក មានប្រសាសន៍សំណេះសំណាល និងផ្សព្វផ្សាយពីគោលបំណង នៃការរៀបចំកម្មវិធីសម្អាតបរិស្ថានដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដាន ចូលរួមសម្អាតបរិស្ថាននៅតាមសាលារៀន ផ្ទះសំបែង និងទីសាធារណៈគ្រប់កន្លែងទូទាំងស្រុក។ តាមរយៈការចូលរួមពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់លំនៅឋានដោយផ្តើមចេញពីការចេះទុកដាក់សំរាម មានអនាម័យល្អ វានឹងបង្កើតឡើងនូវរូបភាពលំនៅឋានស្អាត ភូមិស្អាត ឃុំស្អាត ស្រុកស្អាត ទីក្រុងមានសោភ័ណភាព និងបរិស្ថានល្អ៕

ព័ត៌មានដែលជាប់ទាក់ទង
សូមស្វាគមន៍មកកាន់គេហទំព័ររបស់សនរ៉ុនធីវីញូ! ព័ត៌មានថ្មីៗនឹងបង្ហាញនៅទីនេះទំនាក់ទំនងការផ្សាយពាណិជ្ជកម្មព័ត៌មានផ្សេងៗ​012 212 215/086 628 937