ចំណាត់ការ ក្រោយពីមានការបង្ហោះរូបភាពនៅក្នុងបណ្តាញសង្គម អំពីករណី យុវសិស្ស ស្លៀកពាក់សិស្សសាលា ចូលផឹកកាហ្វេ ជក់បារី

ចំណាត់ពិតជាមិនខកបំណងរបស់បងប្អូនឡើយ ក្រោយពីមានការបង្ហោះរូបភាពនៅក្នុងបណ្តាញសង្គម អំពីករណី យុវសិស្ស ស្លៀកពាក់សិស្សសាលា ចូលផឹកកាហ្វេ ជក់បារី ក្នុងហាងកាហ្វេ ផ្លូវថៃហ្គើប៉ុន្មានថ្ងៃមុននេះ

ក្រោយពីមានការបង្ហោះរូបភាពនៅក្នុងបណ្តាញសង្គម នឹងសារព័ត៌មានក្នុងស្រុកមួយ អំពីករណី យុវសិស្ស ស្លៀកពាក់សិស្សសាលា ចូលផឹកកាហ្វេ ជក់បារី ក្នុងហាងកាហ្វេ យីហោTRAIN ស្ថិតនៅភូមិចំពុះក្អែក ផ្លូវថៃហ្គរ័(114) សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីប៉ុន្មានថ្ងៃមុននេះ ស្រាប់តែនៅព្រឹក ថ្ងៃទី២៩-០១-២០២៤ លោក ញាណ ចន្ទ័ សោភា អភិបាលរងខណ្ឌ លោកវរនីយ៍ទោ ឡូ ភារម្យ  អធិការរងខណ្ឌ បានដឹកនាំកម្លាំងចម្រុះ ចុះធ្វេីការអប់រំ និងធ្វើកិច្ចសន្យា ដល់ម្ចាស់ហាងខាងលើ ព្រមទាំងណែនាំដល់ម្ចាស់ហាង អោយបញ្ឍប់មានក្មេង ដែលស្លៀកពាក់ ចូលមកផឹកកាហ្វេ ជក់បារី ក្នុងម៉ោង សិក្សារជាដាច់ខាត នឹងធ្វើការរាយការណ៏មកកាន់សមត្ថកិច្ចជាបន្ទាន់ បើមានសិស្សសាលារូបណា ស្លៀកពាក់ ចូលមកផឹកកាហ្វេ ជក់បារី ក្នុងម៉ោង សិក្សារ នៅក្នងហាងនេះ លើកក្រោយទៀត ។

ចុះផ្សាយថ្ងៃទី 29 ខែ មករា ឆ្នាំ 2024
ដោយ និពន្ធនាយករង លោក មាស សុភាក់
#សារព័ត៌មានប្រជារាស្ត្រ #BCRNews

ព័ត៌មានដែលជាប់ទាក់ទង
សូមស្វាគមន៍មកកាន់គេហទំព័ររបស់សនរ៉ុនធីវីញូ! ព័ត៌មានថ្មីៗនឹងបង្ហាញនៅទីនេះទំនាក់ទំនងការផ្សាយពាណិជ្ជកម្មព័ត៌មានផ្សេងៗ​012 212 215/086 628 937