ពិតជាពិសេសណាស់កូន ខឹងសុំលុយម៉ែ 5ម៉ឺន ទៅទិញខោអាវថ្មីមិនបាន ដុតផ្ទះ ចោលខ្ទិច

ពិតជាពិសេសណាស់កូន ខឹងសុំលុយម៉ែ 5ម៉ឺន ទៅទិញខោអាវថ្មីមិនបាន ដុតផ្ទះ ចោលខ្ទិច ម្ដាយរន្ធត់ពេកសន្លប់ត្រូវបានអ្នកជិតខាង បញ្ជួនទៅកាន់មន្ទីរពេទ្យភ្លាមៗ

ករណីអគ្គីភ័យកូនបង្កើតដុតផ្ទះ បណ្ដាលអោយឆេះម៉ត់ សល់តែគ្រោងឆ្អឹងនេះ បានកើតឡើង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៦និង២០នាទី នៅភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
ស្រ្តីជាម្ដាយ ឈ្មោះ ឃាង ផល្លី ភេទស្រីអាយុ៥៥ឆ្នាំ (ជាស្រ្តីមេម៉ាយ) ។
ចំនែកឯកូន ទុរយស ដែលដុតបំផ្លាញផ្ទះខ្លួនឯងនេះ ឈ្មោះ ហួត លីហ័រ ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ (ត្រូវជាកូនបង្កើត) មូលហេតុនោះគឺ សុំលុយពីម្ដាយចំនួន៥០,០០០រៀល ដើម្បីទិញខោអាវ ប៉ុន្តែម្ដាយមិនមានលុយអោយ ក៏ខឹងនិងម្ដាយស្រាប់តែនិយាយថា បើមិនអោយលុយទេមិនបាច់នៅផ្ទះនិងទេ ដុតផ្ទះចោលឥលូវហើយ និយាយរួច ក៏ឡើងជិះម៉ូតូរបស់ខ្លួន ម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ទៅទិញសាំងចំនួនកន្លះលីត្រ និងដែកកេះចំនួន០១ រួចក៏ធ្វើសកម្មភាពដើរទៅក្នុងបន្ទប់ក្រោមផ្ទះរបស់ម្ដាយបង្កើត ហើយយកសាំងចាក់ទៅលើខោអាវ និងចាក់ទៅលើពូក នៅក្នុងបន្ទប់របស់ម្ដាយ រួចក៏គូសដែកកេះដុតផ្ទះឈើ មានទំហំ ៨×៩ម៉ែត្រ ប្រកក្បឿង ជញ្ជាំងសង្កសី បណ្ដាលអោយឆេះខូចខាតទាំងស្រុងតែម្តង ។ ចំណែកសម្ភារ:ខូចខាតពុំទាន់ដឹងនោះទេដោយសារម្ដាយរន្ធត់ពេកក៏សន្លប់បាត់ស្មារតីត្រូវបានអ្នកជិតខាង បញ្ជូនចូលព្យាបាលនៅមន្ទីរពេទ្យជើងព្រៃ ពុំទាន់ដឹងខ្លួននោះទេ!
យុវជនជាកូនខាងលើត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតាមបញ្ជា ព្រះរាជអាជ្ញា ហើយ ក៏បានធ្វើតេស្តស្វែងរកសារធាតុញៀន ជាលទ្ធផល គឺ ( វិជ្ជមាន) ។

និពន្ធនាយករង មាស សុភាក់
#សារព័ត៌មានប្រជារាស្ត្រ

ព័ត៌មានដែលជាប់ទាក់ទង