
ខេត្តតាកែវ៖ក្រោយមហាជនរិះគន់រឿងសសរបេតុងបុកគ្រឹះលុបចូលប្រឡាយដើម្បីធ្វើផ្លូវចូលទៅកាន់រោងចក្រមួយកន្លែងមានប្រវែង២២១មែត្ររដ្ឋបាលស្រុកបានចេញសេចក្ដីបំភ្លឺរួចមកមហាជនរឹតតែមានចម្ងល់ថាតើស្របច្បាប់ដែរឬទេ? បើប្រជាជនផ្តិតមេដៃស្នើរសុំដើម្បីបម្រើផលប្រយោជន៏រួម ម្តេចមិនបំពេញបែបបទឯកសាគតិយុទ ដោយមានក្រុមមន្រ្តីជំនាញពាក់ពន្ធ័ចូលរួម ? តែបែរជាមានឯកសាស្នើរសុំត្រឹមតែលោកស្រីមេឃុំចំប៉ាទៅវិញ?
អង្គភាពសារព័ត៏មានពេញចិត្តមេឌា មានសារសម្លេងលោកឌឹម គឹមសាន្ត ចៅហ្វាយស្រុកព្រៃកប្បាស បញ្ជាក់ច្បាស់ៗថា រឿងបុកគ្រឹះសសរបេតុងចូលប្រឡាយទឹក គឺជាទង្វើខុសច្បាប់ តែបើមានរឿងធំលោកមិនទទួលខុសត្រូវទេទុកអោយមេឃុំទទួលដោយខ្លូនឯងទៅ ព្រោះលោកស្រីមេឃុំ មិនបានបញ្ជូនឯកសារពាក់ពន្ធ័មករដ្ឋបាលស្រុកនោះទេ (នេះជាអនុស្សាវរីយ៏៤២ខែ ១៩ថ្ងៃ ដែលលោកឌឹម គឹមសាន្ត បន្សល់ទុកនៅសូមមហាជនពិចារណាតាមកាគួរ )។
សូមរំលឹកថា៖ បុកគ្រឹះលុបប្រឡាយចំណាយលុយជិត៣០០លានរៀលដោយគ្មានសុំច្បាប់
ខេត្តតាកែវ៖ ក្រុមហ៊ុន១ បានបុកគ្រឹះសសរបេតុងក្នុងប្រឡាយរំដោះទឹក ស្ថិតក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ពុំមានច្បាប់អនុញាតិ រងការិះគន់យ៉ាងចាស់ដៃពីមហាជន ចំណែកមន្រ្តីពាក់ពន្ធ័បានត្រឹមធ្វើរបាយការណ៏លៀងរៀងៗខ្លូន នេះបើយោងតាមប្រភពព័ត៌មានដែលបណ្តាញសារព័ត៌មាន ពេញចិត្តមេឌាទើបទទួលបាននៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៦នេះ។
មហាជន និងប្រជាពលរដ្ឋ នៅក្នុងសហគមន៍បាននិងកំពុងចោមរោមរិះគន់ ករណីបុកគ្រឹះលុបប្រឡាយរំដោះទឹក នៅទីតាំងខាងលើ គឺជាទង្វើមួយបញ្ជាក់បានថាក្រុមមន្រ្តីអាជ្ញាធរដែនដី និងក្រុមមន្រ្តីជំនាញ យកច្បាប់ទ្រាប់គូទអង្គុយ និងបង្ហាញប្រាប់ពលរដ្ឋថាពួកគេពិតជាគ្មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបម្រើផលប្រយោជន៏រួមខុសពីគោលការដែលរាជរដ្ឋាភិបាលកំពុងកំណែរទម្រង់ស៊ីជម្រៅ។
មហាជនបានបន្តទៀតថា កាលពីពេលកន្លងមកការសាងសង់របងរឹងមាំ តាមបណ្តោយស្ទឹងស្លាគូរក្នុងស្រុកត្រាំកក់ ត្រូវបានថ្នាក់ដឹកនាំយកមន្រ្តីអសកម្មមួយចំនួនទៅវាយកម្ទេចចោល ដើម្បីបញ្ជាក់ពីភាពរឹងមាំអំណាចនៃច្បាប់ មិនមែនមន្រ្តីគ្រាប់ល្ពៅ ចេះតែហ៊ានរំលោភបានតាមអំពើចិត្តនោះទេ តែដោយឡែករឿងសំណង់រឹងមាំ ដល់ថ្នាក់បុកគ្រឹះលុបប្រឡាយនៅស្រុកព្រៃកប្បាស គ្មានសុំច្បាប់ទម្លាប់អោយបានត្រឹមត្រូវ ហើយក្រុមមន្រ្តីពាក់ពន្ធ័លូនដេកលក់យ៉ាងរំភើយ មិនខ្វល់ការិះគន់ពីមហាជន នឹងធ្វើអោយថ្នាក់ដឹកនាំខាងលើៗដែលពួកគាត់ខំ ផ្ដល់សេចក្តីទុកចិត្តទទួលបានផលអវិជ្ជមានទៅវិញ។
ពាក់ពន្ធ័ករណីខាងលើលោកស្រី ប៊ុ គឹមលាង មេឃុំចំប៉ាបានអោយដឹងថា លោកស្រីទទួលស្គាល់ពិតជាមានការបុកគ្រឹះ ដោយសសរបេតុងចូលប្រឡាយនៅចំណុចខាងលើពិតមែន ដោយយោងតាមការសំណូមពរពីពលរដ្ឋមួយចំនួន ដើម្បីធ្វើផ្លូវចូលរោងចក្រ នឹងផ្លូវទៅស្រែរបស់ពួកគាត់ផង ហើយលោកស្រីទទួលស្គាល់ថាលោកស្រីក៏មិនបានធ្វើរបាយការណ៏ ឬស្នើរសុំច្បាប់ទៅដល់ថ្នាក់លើនោះទេ។
ចំណែកលោកឌឹម គឹមសាន្តចៅហ្វាយស្រុកព្រៃកប្បាសបានអោយដឹងថា លោកមិនបានទទួលការស្នើរសុំច្បាប់អ្វីពាក់ពន្ធ័ និងសសរបេតុងបុកគ្រឹះចូលប្រឡាយនៅចំនុចនោះទេ គឺជារឿងរបស់មេឃុំចំប៉ា ជាអ្នកទទួលខុសត្រូវលោកបានបន្ថែមទៀតថា លោកទទួលបានព័ត៌មានគឺក្រោយពេលមានការសែតផ្សាយ ហើយលោកបានសាកសួរ គឺគេបានចំណាយលុយ៣០០លានរៀល តែលោកមិនដឹងខាងណាអ្នកចំណាយនោះទេ លោកឌឹម គឹមសាន្តបញ្ជាក់ចុងក្រោយថា (បើមានរឿងធំគឺលោកស្រីមេឃុំជាអ្នកទទួលខុសត្រូវ)។
ជុំវិញករណីខាងលើនេះបណ្ដាញសារព័ត៌មានយើងនិងបកស្រាយ ពីសំណាក់ភាគីដែលពាក់ព័ន្ធរាល់ម៉ោងធ្វើការ។


