អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឱ្យដឹងថា កម្ពុជា និងថៃ បានបានបង្ហាញពីឆន្ទៈបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែករវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំង២ និងរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃព្រហស្បតិ៍នេះ។


  1. អ្នកនាំពាក្យក្រសួងការបរទេសចិន៖ កម្ពុជា និងថៃ បានបង្ហាញពីឆន្ទៈបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឱ្យដឹងថា កម្ពុជា និងថៃ បានបានបង្ហាញពីឆន្ទៈបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែករវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំង២ និងរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃព្រហស្បតិ៍នេះ។

ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ លោក វ៉ាង យី បានបញ្ជាក់នូវជំហររបស់ចិន ដែលតែងតែគាំទ្រឱ្យមានការសន្ទនាដោយសន្តិវិធី និងរក្សាជំហរដ៏យុត្តិធម៌ និងមិនលំអៀង ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន។

តាមរយៈនោះ លោក វ៉ាង យី បានបន្តថា ក្រសួងការបរទេសចិនបានបញ្ជូនបេសកជនពិសេសមួយរូបទទួលបន្ទុកកិច្ចការអាស៊ី ទៅកម្ពុជា និងថៃ សម្រាប់ការចរចាការទូតជាមួយភាគីទាំងសងខាង ដោយចិននឹងបន្តធ្វើជាស្ពាន ដើម្បីសម្រួលដល់ការស្តារសន្តិភាពរវាងប្រទេសទាំង ២ ឡើងវិញ៕

ព័ត៌មានដែលជាប់ទាក់ទង