សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល ៦ខែរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គម្រោងវិនិយោគចំនួន ១៧៣ត្រូវបានចុះបញ្ជី ក្រោមទុនវិនិយោគ ៤១៥០លានដុល្លារ និងបង្កើតការងារជាង ១៧ម៉ឺនកន្លែង

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល ៦ខែរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គម្រោងវិនិយោគចំនួន ១៧៣ត្រូវបានចុះបញ្ជី ក្រោមទុនវិនិយោគ ៤១៥០លានដុល្លារ និងបង្កើតការងារជាង ១៧ម៉ឺនកន្លែង នេះបេីតាមការថ្លែងរបស់សម្តេចនៅក្នុង កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី៦ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤

ទាំងនេះគឺជាកាលានុវត្តភាពថ្មីបន្ថែម ដែលធ្វេីឲ្យប្រជាពលរដ្ឋ និងកម្មករនិយោជិត មានការងារធ្វេីកាន់តែច្រេីន ។

ឆ្លេីយតបនឹងប្រសាសន៍សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងកិច្ចសម្ភាសជាមួយព័ត៌មានប្រជារាស្ត្រ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ថ្លែងអបអរសាទរចំពោះវឌ្ឍនភាពដែលអាណត្តិរបស់សម្តេច ដែលបានដឹកនាំនិងខិតខំប្រឹងប្រែងស្វែងរកការវិនិយោគថ្មីៗ ជូនប្រជាជន និងមាតុប្រទេស របស់យេីង ហេីយ មកដល់បច្ចុប្បន្នមានរោងចក្រសហគ្រាសកេីនឡេីងច្រេីន នេះមិនទាន់រាប់បញ្ចូលនឹងគម្រោងថ្មីរបស់សម្តេចនូវឡេីយទេ ។

លោក ហ្វា សាលី បន្តថា ដូចនេះមិនយូរទេកម្ពុជានិងក្លាយជាប្រទេសនាំចេញច្រេីនជាគេ លេីវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជេីង និងសម្ភារធ្វេីដំណេីរ នាពេលខាងមុខ ហេីយប្រាក់ឈ្នួលកម្មករយេីងនឹងវិវឌ្ឍន៍កេីនឡេីងជាងនេះផងដែរ ៕

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ

ដោយលោក មាស សុភាក់
ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤

ព័ត៌មានដែលជាប់ទាក់ទង